គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 18:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្ដី​ស្លាប់​សោក​សង្រេង និង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជំរះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់

9. នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ

10. គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​ឯង​បាន​សំរេច​ក្នុង​ខណៈ​តែ​១​ម៉ោង​ទេ។

11. ឯ​ពួក​ជំនួញ​នៅ​ផែនដី គេ​យំ​ទួញ ហើយ​សោក​សង្រេង​នឹង​វា ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត​ឡើយ

12. ឯ​ទំនិញ​នោះ គឺ​ជា​មាស ប្រាក់ ត្បូង​មាន​ដំឡៃ កែវ‌មុក្តា សំពត់​ទេស ព្រែ ល័ខ​ពណ៌​ស្វាយ ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​ដំឡៃ ពី​លង្ហិន ពី​ដែក ហើយ​ពី​ថ្ម​កែវ

13. សម្បុរ​ល្វែង

14. ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស និង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ

15. ពួក​ជំនួញ​ដែល​ជួញ​របស់​ទាំង​នោះ ហើយ​បាន​ត្រឡប់​ជា​មាន ដោយ‌សារ​ក្រុង​នោះ គេ​យំ​ទួញ ទាំង​សោក​សង្រេង ហើយ​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា

16. ក៏​និយាយ​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​ដំឡៃ ហើយ​កែវ‌មុក្តា​ផង

17. ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង និង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ

18. ទាំង​ស្រែក​ឡើង ដោយ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ភ្លើង ដែល​ឆេះ​វា​នោះ​ថា តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ

សូមអានជំពូកពេញលេញ វិវរណៈ 18