គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 18:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច និង​អស់​ទាំង​សត្វ​ស្លាប​អសោច​គួរ​ខ្ពើម

3. ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។

4. ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ

5. ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា

6. ចូរ​សង​វា​តាម​ការ​ដែល​វា​បាន​ធ្វើ​ដល់​ឯង​ចុះ ទាំង​ទ្វេ​១​ជា​២​ឲ្យ​វា​ផង ចូរ​ចាក់​១​ជា​២​ទៅ​ក្នុង​ពែង ដែល​វា​បាន​ចាក់​ឲ្យ​ឯង

7. ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ

8. ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្ដី​ស្លាប់​សោក​សង្រេង និង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជំរះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់

9. នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ

10. គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​ឯង​បាន​សំរេច​ក្នុង​ខណៈ​តែ​១​ម៉ោង​ទេ។

11. ឯ​ពួក​ជំនួញ​នៅ​ផែនដី គេ​យំ​ទួញ ហើយ​សោក​សង្រេង​នឹង​វា ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត​ឡើយ

12. ឯ​ទំនិញ​នោះ គឺ​ជា​មាស ប្រាក់ ត្បូង​មាន​ដំឡៃ កែវ‌មុក្តា សំពត់​ទេស ព្រែ ល័ខ​ពណ៌​ស្វាយ ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​ដំឡៃ ពី​លង្ហិន ពី​ដែក ហើយ​ពី​ថ្ម​កែវ

13. សម្បុរ​ល្វែង

14. ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស និង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ

15. ពួក​ជំនួញ​ដែល​ជួញ​របស់​ទាំង​នោះ ហើយ​បាន​ត្រឡប់​ជា​មាន ដោយ‌សារ​ក្រុង​នោះ គេ​យំ​ទួញ ទាំង​សោក​សង្រេង ហើយ​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា

សូមអានជំពូកពេញលេញ វិវរណៈ 18