គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 18:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឯ​ទំនិញ​នោះ គឺ​ជា​មាស ប្រាក់ ត្បូង​មាន​ដំឡៃ កែវ‌មុក្តា សំពត់​ទេស ព្រែ ល័ខ​ពណ៌​ស្វាយ ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​ដំឡៃ ពី​លង្ហិន ពី​ដែក ហើយ​ពី​ថ្ម​កែវ

13. សម្បុរ​ល្វែង

14. ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស និង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ

15. ពួក​ជំនួញ​ដែល​ជួញ​របស់​ទាំង​នោះ ហើយ​បាន​ត្រឡប់​ជា​មាន ដោយ‌សារ​ក្រុង​នោះ គេ​យំ​ទួញ ទាំង​សោក​សង្រេង ហើយ​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា

16. ក៏​និយាយ​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​ដំឡៃ ហើយ​កែវ‌មុក្តា​ផង

17. ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង និង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ

18. ទាំង​ស្រែក​ឡើង ដោយ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ភ្លើង ដែល​ឆេះ​វា​នោះ​ថា តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ

19. ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង។

20. ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ​ទ្រង់​បាន​កាត់​ទោស តាម​សេចក្ដី​ជំនុំ‌ជំរះ​របស់​ឯង​រាល់​គ្នា​ហើយ

21. នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ

22. ក៏​នឹង​គ្មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ចាប់​ស៊ុង ច្រៀង​ចំរៀង ផ្លុំ​ខ្លុយ និង​ត្រែ នៅ​ក្នុង​ឯង​ទៀត​ឡើយ ហើយ​មិន​ឃើញ​មាន​ជាង​ណា ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ឯង ឬ​ឮ​សូរ​ត្បាល់​កិន នៅ​ក្នុង​ឯង​ទៀត​ឡើយ

23. និង​គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង នោះ​ជា​អ្នក​ធំ​នៅ​ផែនដី ពី​ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​ការ​មន្ត‌អាគម​របស់​ឯង

24. រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា និង​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី​ដែរ។

សូមអានជំពូកពេញលេញ វិវរណៈ 18