គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 16:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។

2. ទេវតា​ទី​១​ក៏​ចេញ​ទៅ ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ផែនដី នោះ​មនុស្ស​ដែល​មាន​ទី​សំគាល់​របស់​សត្វ និង​អស់​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា គេ​ក៏​កើត​ដំបៅ​កាច​អាក្រក់​ណាស់។

3. ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។

4. ទេវតា​ទី​៣ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ

សូមអានជំពូកពេញលេញ វិវរណៈ 16