គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 15:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក៏​ឃើញ​ទី​សំគាល់​១​ទៀត ដែល​ធំ​ហើយ​អស្ចារ្យ នៅ​លើ​មេឃ គឺ​មាន​ទេវតា​៧ ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ​បាន​សំរេច ដោយ​សេចក្ដី​វេទនា​ទាំង​នោះ។

2. រួច​ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​នឹង​ភ្លើង ហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ និង​រូប​វា ហើយ​លេខ​ឈ្មោះ​វា​ផង គេ​ឈរ​លើ​សមុទ្រ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា

3. គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ និង​ទំនុក​របស់​កូន​ចៀម​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់

4. ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ‌ដំកើង​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ការ​សុចរិត​របស់​ទ្រង់ បាន​សំដែង​មក​ឲ្យ​ឃើញ​ហើយ។

សូមអានជំពូកពេញលេញ វិវរណៈ 15