គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 12:10-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ‌ចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ

11. គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្តាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់

12. ដោយ​ហេតុ​នោះ ឱ​ស្ថាន‌សួគ៌ និង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។

13. លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស​នោះ

14. តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​២ ដូច​ជា​ស្លាប​នៃ​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ទៅ​នៅ​កន្លែង​របស់​នាង នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ទ្រង់​ចិញ្ចឹម​នាង​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប​ផង ឲ្យ​ឃ្លាត​ពី​មុខ​សត្វ​ពស់​នោះ​ចេញ

15. រួច​ពស់​វា​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទន្លេ ឲ្យ​ហូរ​ទៅ​តាម​ស្ត្រី​នោះ ដើម្បី​នឹង​បន្សាត់​នាង​ឲ្យ​បាត់​តាម​ទន្លេ​នោះ​ទៅ

16. តែ​ផែនដី​បាន​ជួយ​នាង ដោយ​ហា​ឡើង​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​ទៅ​បាត់

17. នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ។

សូមអានជំពូកពេញលេញ វិវរណៈ 12