គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 12:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​មាន​ទី​សំគាល់​១​យ៉ាង​ធំ នៅ​លើ​មេឃ គឺ​ជា​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អាទិត្យ មាន​ព្រះ‌ចន្ទ​នៅ​ក្រោម​ជើង ក៏​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២​នៅ​លើ​ក្បាល​ដែរ

2. នាង​មាន​គភ៌ ក៏​ស្រែក​ដោយ​រៀប​នឹង​សំរាល​ចេញ ទាំង​ឈឺ​ចាប់​នឹង​បង្កើត​កូន​មក។

3. ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ និង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា មាន​មកុដ​៧

4. កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក

5. នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ និង​ដល់​បល្ល័ង្ក​ទ្រង់​វិញ

6. រួច​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​ព្រះ​បាន​រៀប​កន្លែង​ឲ្យ​នាង ដើម្បី​នឹង​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រវាង​១២៦០​ថ្ងៃ។

7. នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ

8. តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង

សូមអានជំពូកពេញលេញ វិវរណៈ 12