គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 11:17-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ​រាជ្យ​ឡើង

18. អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​កំហឹង ហើយ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់ ជា​ពេល​កំណត់ ដែល​ត្រូវ​ជំរះ​ពួក​មនុស្ស​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ជា​ពួក​បាវ​បំរើ​ទ្រង់​ទាំង​តូច​ទាំង​ធំ​ដែរ ហើយ​ជា​ពេល​ត្រូវ​បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី​ផង។

19. នោះ​មាន​គេ​បើក​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ស្ថាន‌សួគ៌ ហើយ​ឃើញ​មាន​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​នោះ រួច​មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង ផ្គរ‌លាន់ កក្រើក​ដី និង​ព្រិល​យ៉ាង​ធំៗ។

សូមអានជំពូកពេញលេញ វិវរណៈ 11