គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 6:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. មាន​ពួក​ផារី‌ស៊ី​ខ្លះ​ស្តី​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ

3. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​នេះ​ផង​ទេ​ឬ​អី គឺ​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន

4. ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ យក​នំបុ័ង​តាំង​ទុក​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​បរិភោគ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

5. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​មនុស្ស​ក៏​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

6. នៅ​ថ្ងៃ​ឈប់​សំរាក​១​ទៀត ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​មនុស្ស​ម្នាក់ ដែល​ស្វិត​ដៃ​ខាង​ស្តាំ

7. ឯ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ក៏​សំឡឹង​មើល​ក្រែង​ទ្រង់​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ គឺ​ដើម្បី​នឹង​រក​រឿង​ចោទ​ប្រកាន់​ទ្រង់

8. តែ​ទ្រង់​ស្គាល់​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ

9. កាល​គាត់​ក្រោក​ឈរ​ឡើង នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ ឬ​អាក្រក់ និង​សង្គ្រោះ​ជីវិត ឬ​បំផ្លាញ

10. ទ្រង់​ក៏​ងាក​ជុំ‌វិញ ទត​មើល​គេ​ទាំង​អស់​គ្នា រួច​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង

11. គេ​មាន​សេចក្ដី​ឃោរ‌ឃៅ​ពោរ‌ពេញ ក៏​ពិគ្រោះ​គ្នា​ពី​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ដល់​ព្រះ‌យេស៊ូវ។

12. នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ

13. លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ក៏​រើស​យក​១២​នាក់ ដែល​ទ្រង់​ហៅ​ថា សាវក

14. គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប​១ យ៉ូហាន​១ ភីលីព​១ បារថូ‌ល៉ូមេ​១

15. ម៉ាថាយ​១ ថូម៉ាស​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ស៊ីម៉ូន ដែល​ហៅ​ជា​អ្នក​ឧស្សាហ៍​១

សូមអានជំពូកពេញលេញ លូកា 6