គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 6:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ទ្រង់​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​បាន​បូត​គួរ​ស្រូវ​បរិភោគ ដោយ​ញី​នឹង​ដៃ

2. មាន​ពួក​ផារី‌ស៊ី​ខ្លះ​ស្តី​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ

3. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​នេះ​ផង​ទេ​ឬ​អី គឺ​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន

4. ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ យក​នំបុ័ង​តាំង​ទុក​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​បរិភោគ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

5. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​មនុស្ស​ក៏​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

6. នៅ​ថ្ងៃ​ឈប់​សំរាក​១​ទៀត ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​មនុស្ស​ម្នាក់ ដែល​ស្វិត​ដៃ​ខាង​ស្តាំ

សូមអានជំពូកពេញលេញ លូកា 6