គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 4:35-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ

36. គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោច ដោយ​អំណាច និង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ

37. នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។

38. រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង

39. ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បំរើ​ដល់​ទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ លូកា 4