គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 19:40-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

40. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ។

41. កាល​ទ្រង់​យាង​ទៅ​បង្កើយ និង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា

42. ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្ដី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត​ទៅ​អេះ ប៉ុន្តែ ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ

43. ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ‌វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស

44. គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ ពី​ព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ។

សូមអានជំពូកពេញលេញ លូកា 19