គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 19:21-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត‌ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាប‌ព្រោះ

22. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាប‌ព្រោះ

23. ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង

24. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ

25. (អ្នក​ទាំង​នោះ​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​១០​ណែន​ហើយ)

26. ដ្បិត​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង

27. មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ​រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។

28. លុះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​មុខ ឡើង​សំដៅ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

29. កាល​យាង​ទៅ​ជិត​ដល់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថានី នៅ​ក្បែរ​ភ្នំ ដែល​ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ថា

30. ត្រូវ​ចូល​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ដល់​ហើយ នោះ​នឹង​ឃើញ​កូន​លា​១ គេ​ចង​ទុក ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​វា​ដឹក‌នាំ​មក

31. បើ​អ្នក​ណា​សួរ​អ្នក​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា

32. ពួក​អ្នក​ដែល​ទ្រង់​បាន​ចាត់​នោះ ក៏​ទៅ​ឃើញ​មាន​ដូច​ជា​ទ្រង់​ប្រាប់

33. កំពុង​ដែល​គេ​ស្រាយ​កូន​លា ម្ចាស់​វា​ក៏​សួរ​ថា អ្នក​ស្រាយ​វា​ធ្វើ​អី

34. គេ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា

35. រួច​គេ​ដឹក​វា​ទៅ ថ្វាយ​ព្រះ‌យេស៊ូវ ក៏​ក្រាល​អាវ​គេ​លើ​ខ្នង ហើយ​ថ្វាយ​ទ្រង់​គង់

36. កំពុង​ដែល​ទ្រង់​យាង​ទៅ គេ​ក៏​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ

37. លុះ​ទ្រង់​យាង​ជិត​ដល់​ហើយ គឺ​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​មក នោះ​ពួក​សិស្ស​ទ្រង់​ទាំង​ហ្វូង​ចាប់​តាំង​មាន​សេចក្ដី​រីក‌រាយ ក៏​ពោល​សរសើរ​ដល់​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អស់​ទាំង​ការ​ឫទ្ធិ‌បារមី ដែល​គេ​បាន​ឃើញ​នោះ

សូមអានជំពូកពេញលេញ លូកា 19