គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 9:29-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ដូច​ជា​លោក​អេសាយ​បាន​ទាយ​ទុក​មក​អំពី​មុន​ថា «បើ​សិន​ណា​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ។

30. ដូច្នេះ តើ​យើង​នឹង​ថា​ដូច​ម្តេច គឺ​ត្រូវ​ថា សាសន៍​ដទៃ ដែល​មិន​ដេញ​តាម​សេចក្តី​សុចរិត នោះ​បាន​ទាន់​សេចក្តី​សុចរិត​នោះ​ហើយ គឺ​ជា​សេចក្តី​សុចរិត ដែល​មក​ដោយ‌សារ​សេចក្តី​ជំនឿ

31. តែ​ឯ​សាសន៍​អ៊ីស្រា‌អែល​វិញ ដែល​គេ​ដេញ​តាម​ក្រឹត្យ‌វិន័យ​ដ៏​សុចរិត នោះ​គេ​មិន​បាន​ទាន់​ក្រឹត្យ‌វិន័យ​ដ៏​សុចរិត​ទេ

32. តើ​ដោយ​ហេតុ​អ្វី គឺ​ដោយ​ព្រោះ​តែ​គេ​រក ដោយ​អាង​ការ​គេ​ប្រព្រឹត្ត មិន​មែន​ដោយ​សេចក្តី​ជំនឿ​ទេ ដ្បិត​គេ​បាន​ជំពប់​នឹង​ថ្ម​ជំពប់​នោះ

33. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មើល អញ​ដាក់​ថ្ម​ជំពប់​១ គឺ​ជា​ថ្មដា​បង្អាក់‌បង្អន់​ចិត្ត នៅ​ក្រុង​ស៊ីយ៉ូន អស់​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។

សូមអានជំពូកពេញលេញ រ៉ូម 9