គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 7:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​បង​ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ដ្បិត​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ដែល​ស្គាល់​ក្រឹត្យ‌វិន័យ​ហើយ ថា​ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស ដរាប​ដល់​អស់​មួយ​ជីវិត

2. ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រឹត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ

3. ដូច្នេះ កាល​ប្ដី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្ដី​១​ទៀត នោះ​គេ​សន្មត​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្ដី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្ដី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ

4. យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រឹត្យ‌វិន័យ​ដែរ ដោយ‌សារ​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ

5. ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្តី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រឹត្យ‌វិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូប‌កាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្តី​ស្លាប់

សូមអានជំពូកពេញលេញ រ៉ូម 7