គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 4:7-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ និង​បាន​ខ្លួន​បាន​គ្រប​បាំង

8. មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។

9. ដូច្នេះ តើ​បាន​ពរ​នោះ ចំពោះ​តែ​ពួក​កាត់​ស្បែក​តែ​ប៉ុណ្ណោះ ឬ​ពួក​មិន​កាត់​ស្បែក​ក៏​បាន​ដែរ ដ្បិត​យើង​ថា​សេចក្តី​ជំនឿ បាន​រាប់​ទុក​ជា​សេចក្តី​សុចរិត ដល់​លោក​អ័ប្រា‌ហាំ

10. ចុះ​សេចក្តី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ

11. ហើយ​លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​នេះ ទុក​ជា​ទី​សំគាល់ ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​មក​ដោយ​សេចក្តី​ជំនឿ​នោះ​ឯង គឺ​ជា​សេចក្តី​ជំនឿ​ដែល​លោក​មាន​ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​អស់​អ្នក​ដែល​ជឿ ឥត​កាត់​ស្បែក​ផង ប្រយោជន៍​ឲ្យ​បាន​រាប់​សេចក្តី​សុចរិត​នេះ​ដល់​អ្នក​ទាំង​នោះ

12. ហើយ​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​ពួក​ដែល​មិន​គ្រាន់​តែ​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ដែល​ដើរ​តាម‌ដាន​នៃ​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​ផង ជា​សេចក្តី​ជំនឿ​ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។

សូមអានជំពូកពេញលេញ រ៉ូម 4