គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 4:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​ដូច្នេះ យើង​នឹង​ថា លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង បាន​អ្វី​ខ្លះ ខាង​ឯ​សាច់​ឈាម

2. ដ្បិត​បើ​សិន​ណា​ជា​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​ការ​ដែល​លោក​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ តែ​មិន​មែន​ចំពោះ​ព្រះ​ទេ

3. តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក»

4. រីឯ​អ្នក​ណា​ដែល​ធ្វើ​ការ នោះ​រង្វាន់​មិន​រាប់​ជា​គុណ​របស់​ចៅ‌ហ្វាយ​ទេ គឺ​ទុក​ជា​ថ្លៃ​ឈ្នួល​វិញ​ទេ​តើ

5. តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្តី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្តី​សុចរិត​វិញ

6. ដូច​ជា​ហ្លួង​ដាវីឌ​បាន​សំដែង​ពី​សណ្ឋាន​ដ៏​មាន​ពរ​នៃ​មនុស្ស ដែល​ព្រះ​ទ្រង់​រាប់​ជា​សុចរិត​ក្រៅ​ពី​ការ​ប្រព្រឹត្ត​ថា

7. «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ និង​បាន​ខ្លួន​បាន​គ្រប​បាំង

8. មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។

9. ដូច្នេះ តើ​បាន​ពរ​នោះ ចំពោះ​តែ​ពួក​កាត់​ស្បែក​តែ​ប៉ុណ្ណោះ ឬ​ពួក​មិន​កាត់​ស្បែក​ក៏​បាន​ដែរ ដ្បិត​យើង​ថា​សេចក្តី​ជំនឿ បាន​រាប់​ទុក​ជា​សេចក្តី​សុចរិត ដល់​លោក​អ័ប្រា‌ហាំ

10. ចុះ​សេចក្តី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ

សូមអានជំពូកពេញលេញ រ៉ូម 4