គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 16:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង

7. សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក និង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ

8. សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួនភ្ងា​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់

9. សូម​ជំរាប​សួរ​អ្នក​អ៊ើ‌បាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះ‌គ្រីស្ទ និង​អ្នក​ស័តា‌ឃីស ជា​ស្ងួនភ្ងា​ខ្ញុំ​ដែរ

10. សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិ‌ស្តូ‌ប៊ូល

11. សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះ‌អម្ចាស់

12. សូម​ជំរាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​នាង​ពើ‌ស៊ីស ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់

13. សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង និង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ

14. សូម​ជំរាប​សួរ​អ្នក​អ័ស៊ីង‌គ្រីត អ្នក​ភ្លេកូន អ្នក​ហ៊ើម៉ាស អ្នក​ប៉ាត្រូ‌បាស អ្នក​ហ៊ើមេស និង​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ

15. សូម​ជំរាប​សួរ​អ្នក​ភីឡូឡូក និង​នាង​យូលាស អ្នក​នេ‌រើស និង​ប្អូន​ស្រី​គាត់ ហើយ​អ្នក​អូលីមប៉ាស និង​ពួក​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ

16. សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ រ៉ូម 16