គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 16:19-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ដ្បិត​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេក‌អរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្តី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្តី​អាក្រក់​វិញ

20. ឯ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត នៅ​បន្តិច​ទៀត​ទ្រង់​នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​អ្នក​បាន​ប្រកប ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ចុះ។

21. អ្នក​ធីម៉ូថេ ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ហើយ​អ្នក​លូគាស អ្នក​យ៉ា‌សុន និង​អ្នក​សូសិ‌ប៉ាត្រុស ជា​ញាតិ​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

22. ឯ​ខ្ញុំ ឈ្មោះ​ទើទាស​ដែល​សរសេរ​សំបុត្រ​នេះ ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ដែរ

23. អ្នក​កៃយុស ជា​អ្នក​ដែល​ទទួល​ខ្ញុំ និង​ពួក​ជំនុំ​ទាំង​អស់​ផង គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អេរ៉ា‌ស្ទុស ជា​មេ​ត្រួត​ត្រា​ក្នុង​ទី​ក្រុង និង​អ្នក​ក្វើតុស ជា​ពួក​បង​ប្អូន គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

24. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាប់​គ្នា​ទាំង​អស់ អាម៉ែន។

25. រីឯ​ព្រះ ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា ឲ្យ​ខ្ជាប់‌ខ្ជួន​តាម​ដំណឹង​ល្អ​ខ្ញុំ នឹង​តាម​ខ្លឹម​នៃ​លទ្ធិ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​នឹង​សេចក្តី​បើក​សំដែង អំពី​ការ​អាថ៌‌កំបាំង ដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក

26. តែ​ឥឡូវ​នេះ​បាន​បើក​សំដែង​មក ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ‌សារ​គម្ពីរ​ហោរា តាម​បង្គាប់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប‌ជានិច្ច ដើម្បី​ឲ្យ​គេ​បាន​ចុះ​ចូល​ជឿ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ

27. ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​កល្ប​រៀង​ទៅ។ អាម៉ែន។:៚

សូមអានជំពូកពេញលេញ រ៉ូម 16