គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 16:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. សូម​ជំរាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​នាង​ពើ‌ស៊ីស ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់

13. សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង និង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ

14. សូម​ជំរាប​សួរ​អ្នក​អ័ស៊ីង‌គ្រីត អ្នក​ភ្លេកូន អ្នក​ហ៊ើម៉ាស អ្នក​ប៉ាត្រូ‌បាស អ្នក​ហ៊ើមេស និង​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ

15. សូម​ជំរាប​សួរ​អ្នក​ភីឡូឡូក និង​នាង​យូលាស អ្នក​នេ‌រើស និង​ប្អូន​ស្រី​គាត់ ហើយ​អ្នក​អូលីមប៉ាស និង​ពួក​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ

16. សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។

17. ឱ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បណ្តាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្តី​រវាត​ចិត្ត ខុស​នឹង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​មក ត្រូវ​ឲ្យ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ

18. ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត‌ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​ផង

19. ដ្បិត​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេក‌អរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្តី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្តី​អាក្រក់​វិញ

20. ឯ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត នៅ​បន្តិច​ទៀត​ទ្រង់​នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​អ្នក​បាន​ប្រកប ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ចុះ។

21. អ្នក​ធីម៉ូថេ ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ហើយ​អ្នក​លូគាស អ្នក​យ៉ា‌សុន និង​អ្នក​សូសិ‌ប៉ាត្រុស ជា​ញាតិ​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

សូមអានជំពូកពេញលេញ រ៉ូម 16