គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 14:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោក‌គ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ

15. ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ

16. ក៏​កុំ​ឲ្យ​គេ​មាន​ឱកាស​នឹង​និយាយ​អាក្រក់ ពី​ការ​ល្អ​របស់​អ្នក​ដែរ

17. ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្តី​សុចរិត សេចក្តី​មេត្រី និង​សេចក្តី​អំណរ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ

18. ពី​ព្រោះ​អ្នក​ណា​ដែល​បំរើ​ព្រះ‌គ្រីស្ទ ដោយ‌សារ​សេចក្តី​ទាំង​នោះ អ្នក​នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុស្ស​រាប់​អាន​ដល់​ខ្លួន​ដែរ

19. ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ

សូមអានជំពូកពេញលេញ រ៉ូម 14