គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:27-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. នោះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ»

28. ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំង​សត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្តី​រើស​តាំង នោះ​គេ​ជា​ស្ងួនភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ

29. ដ្បិត​ព្រះ​ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់ ឬ​ការ​ដែល​ទ្រង់​ហៅ​មនុស្ស​ណា​នោះ​ឡើយ

30. ពី​ព្រោះ ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ ទ្រង់​បាន​ផ្តល់​សេចក្តី​មេត្តា‌ករុណា ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ពួក​នោះ​មិន​ស្តាប់​បង្គាប់​វិញ

31. ដូច្នេះ ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ជាន់​នេះ នោះ​គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា ដោយ‌សារ​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ

32. ដ្បិត​ព្រះ​ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្តី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្តី​មេត្តា‌ករុណា​ដល់​គ្រប់​គ្នា

33. អើ​ហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ‌ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន

34. តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន

35. តើ​អ្នក​ណា​បាន​ថ្វាយ​ដល់​ទ្រង់​ជា​មុន នោះ​នឹង​បាន​ប្រគល់​មក​អ្នក​នោះ​វិញ

សូមអានជំពូកពេញលេញ រ៉ូម 11