គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 10:9-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត

10. ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់

11. ពី​ព្រោះ​គម្ពីរ​ថា «អស់​អ្នក​ណា​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»

12. ហើយ​សាសន៍​យូដា និង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​រក​ទ្រង់

13. ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ

14. ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវ‌នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ

15. មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្តី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។

16. ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទាំង​អស់​គ្នា​ទេ ដ្បិត​លោក​អេសាយ​មាន​ប្រសាសន៍​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​ខ្លះ បាន​ជឿ​សេចក្តី ដែល​យើង​ខ្ញុំ​ប្រាប់»

17. ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ

18. តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ៍​បំផុត»

19. ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយ‌សារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយ‌សារ​សាសន៍១​ដែល​ឥត​ប្រាជ្ញា»

សូមអានជំពូកពេញលេញ រ៉ូម 10