គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 10:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ៍​បំផុត»

19. ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយ‌សារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយ‌សារ​សាសន៍១​ដែល​ឥត​ប្រាជ្ញា»

20. លោក​អេសាយ​ក៏​មាន​ចិត្ត​ក្លាហាន​ណាស់ និង​មាន​ប្រសាសន៍​ថា «ពួក​អ្នក​ដែល​មិន​ស្វែង​រក​អញ នោះ​បាន​ឃើញ​អញ​ហើយ អញ​បាន​សំដែង​មក​ច្បាស់​ឲ្យ​ពួក​អ្នក ដែល​មិន​សួរ​រក​អញ​បាន​ឃើញ»

21. ក៏​មាន​ប្រសាសន៍​ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល​ថា «អញ​បាន​លូក​ដៃ​អញ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​ឯ​សាសន៍១​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​និយាយ​ទាស់​ទទឹង»។

សូមអានជំពូកពេញលេញ រ៉ូម 10