គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:28-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. នោះ​គេ​ដៀល‌ត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ

29. យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ

30. មនុស្ស​នោះ​ឆ្លើយ​ថា នេះ​ចំឡែក​ណាស់​មែន លោក​រាល់​គ្នា​មិន​ដឹង​ជា​លោក​នោះ​មក​ពី​ណា ដែល​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ​ផង

31. យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង

32. ចាប់​តាំង​ពី​អស់​កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បាន​ទេ

33. បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ

34. គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។

35. ព្រះ‌យេស៊ូវ​ទ្រង់​ឮ​ថា គេ​បាន​បណ្តេញ​គាត់​ហើយ រួច​កាល​ទ្រង់​បាន​ឃើញ​គាត់ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ថា តើ​អ្នក​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ឬ​ទេ

36. គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះ‌រាជ‌បុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង

37. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​បាន​ឃើញ​ទ្រង់​ហើយ គឺ​ជា​ខ្ញុំ​ដែល​និយាយ​នឹង​អ្នក​នេះ​ឯង

សូមអានជំពូកពេញលេញ យ៉ូហាន 9