គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. លោកីយ៍​ពុំ​អាច​នឹង​ស្អប់​ឯង​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពី​ព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់

8. ចូរ​ឯង​រាល់​គ្នា​ឡើង​ទៅ​ឯ​បុណ្យ​នេះ​ចុះ ឯ​អញ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​អញ​មិន​ទាន់​សំរេច​នៅ​ឡើយ

9. កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​គង់​នៅ​ស្រុក​កាលី‌ឡេ​ដដែល។

10. ប៉ុន្តែ កាល​ពួក​ប្អូន​ទ្រង់​ឡើង​ទៅ​ឯ​បុណ្យ​នោះ​ផុត​ហើយ នោះ​ទ្រង់​ក៏​យាង​ទៅ​ដែរ តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ

11. រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា

12. ហើយ​ក្នុង​ហ្វូង​មនុស្ស ក៏​ឮ​ខ្សឹប‌ខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន ខ្លះ​ថា លោក​ជា​មនុស្ស​ល្អ ខ្លះ​ទៀត​ថា ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ

13. ប៉ុន្តែ គ្មាន​អ្នក​ឯ​ណា​ហ៊ាន​និយាយ​ពី​ដំណើរ​ទ្រង់ ឲ្យ​បណ្តា‌ជន​ដឹង​ឡើយ ព្រោះ​ខ្លាច​សាសន៍​យូដា។

14. នៅ​ពាក់​កណ្តាល​ពេល​បុណ្យ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឡើង​ទៅ​បង្រៀន​ក្នុង​ព្រះ‌វិហារ

15. ហើយ​ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពី​ព្រោះ​គាត់​មិន​ដែល​រៀន‌សូត្រ​សោះ

16. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា សេចក្តី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ

សូមអានជំពូកពេញលេញ យ៉ូហាន 7