គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:19-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ​អី ប៉ុន្តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ​ដូច្នេះ

20. ហ្វូង​មនុស្ស​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ឯង​មាន​អារក្ស​ចូល​ទេ តើ​មាន​អ្នក​ណា​រក​សំឡាប់​ឯង

21. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ធ្វើ​ការ​១ ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា

22. លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​ឰយុកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សំរាក​ផង

23. ដូច្នេះ បើ​មនុស្ស​ទទួល​កាត់​ស្បែក នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​មិន​ឲ្យ​រំលង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​តើ​អ្នក​រាល់​គ្នា​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ស្រឡះ នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​អី

24. កុំ​ឲ្យ​ជំនុំ‌ជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជំរះ​តាម​សេចក្តី​សុចរិត​វិញ។

25. នោះ​មាន​ពួក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សំឡាប់​នោះ

26. ហើយ​មើល​គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី

27. ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះ‌គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ

សូមអានជំពូកពេញលេញ យ៉ូហាន 7