គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ក្រោយ​មក ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លង​សមុទ្រ​កាលី‌ឡេ គឺ​ជា​សមុទ្រ​ទីបេរាស

2. ហើយ​មាន​ហ្វូង​មនុស្ស​ជា​ធំ​តាម​ទ្រង់​ទៅ ដោយ​បាន​ឃើញ​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​ប្រោស​ដល់​ពួក​ជំងឺ

3. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ជា​មួយ​នឹង​ពួក​សិស្ស​នៅ​ទី​នោះ

4. រីឯ​បុណ្យ​រំលង ជា​បុណ្យ​របស់​សាសន៍​យូដា ក៏​ជិត​ដល់​ហើយ

5. ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ

7. ភីលីព​ទូល​ឆ្លើយ​ថា ទោះ​បើ​ទិញ​នំបុ័ង​អស់​៤០​រៀល ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្តិច​បន្តួច​ផង

8. មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា

សូមអានជំពូកពេញលេញ យ៉ូហាន 6