គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:38-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​ទ្រង់​នៅ​ក្នុង​ខ្លួន​សោះ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចាត់​ឲ្យ​មក​នេះ

39. អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ

40. តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ។

41. ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ

42. ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ

43. ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌វរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ

44. ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែង​រក​កិត្តិសព្ទ ដែល​មក​ពី​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់​ដូច្នេះ

45. កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ដល់​ព្រះ‌វរ‌បិតា ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​ជា​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម

46. បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ

សូមអានជំពូកពេញលេញ យ៉ូហាន 5