គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ

12. នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ

13. តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ

14. ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្តី​អាក្រក់​ជាង​នេះ​ទៅ​ទៀត

15. មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា

16. ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀត‌បៀន​ដល់​ព្រះ‌យេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក

17. ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ព្រះ‌វរ‌បិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ

18. ដោយ​ហេតុ​ពាក្យ​នោះ បាន​ជា​ពួក​សាសន៍​យូដា គេ​រក​សំឡាប់​ទ្រង់​រឹត​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​តែ​ប៉ុណ្ណោះ គឺ​បាន​ទាំង​ហៅ​ព្រះ ថា​ជា​ព្រះ‌វរ‌បិតា​នៃ​ទ្រង់​ថែម​ទៀត ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ផង។

19. ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះ‌អង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះ‌វរ‌បិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះ‌វរ‌បិតា​ធ្វើ នោះ​ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ

សូមអានជំពូកពេញលេញ យ៉ូហាន 5