គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:43-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

43. កន្លង​២​ថ្ងៃ​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ

44. ដ្បិត​ទ្រង់​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា គេ​មិន​រាប់​អាន​ហោរា នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ

45. ដូច្នេះ កាល​ទ្រង់​បាន​យាង​មក​ដល់​ស្រុក​កាលី‌ឡេ​ហើយ នោះ​ពួក​អ្នក​នៅ​ស្រុក​នោះ​ក៏​ទទួល​ទ្រង់ ដោយ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​វេលា​បុណ្យ ពី​ព្រោះ​គេ​ក៏​បាន​ទៅ​ឯ​បុណ្យ​នោះ​ដែរ។

46. រួច​មក ទ្រង់​យាង​មក​ដល់​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្តង​ទៀត គឺ​នៅ​ភូមិ​នោះ​ហើយ ដែល​ទ្រង់​ធ្វើ​ទឹក​ឲ្យ​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ នៅ​ឯ​កាពើ‌ណិម

47. កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា មក​ដល់​ស្រុក​កាលី‌ឡេ​ហើយ នោះ​លោក​ក៏​ទៅ​សូម​ទ្រង់ ឲ្យ​យាង​ចុះ​ទៅ​ប្រោស​កូន​ឲ្យ​ជា ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ

48. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា បើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ នោះ​មិន​ព្រម​ជឿ​ទេ

49. នាម៉ឺន​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់ សូម​អញ្ជើញ​ចុះ​ទៅ​ជា​ប្រញាប់ ក្រែង​កូន​ខ្ញុំ​ស្លាប់

សូមអានជំពូកពេញលេញ យ៉ូហាន 4