គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:28-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ

29. អ្នក​ណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្ដី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្តាប់​គាត់ កំពុង​ដែល​រៀប‌ការ នោះ​ក៏​មាន​សេចក្តី​អំណរ​អរ​ឡើង ដោយ‌សារ​សំឡេង​ប្ដី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្តី​អំណរ​របស់​ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ

30. ត្រូវ​ឲ្យ​ព្រះ‌អង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ

31. ព្រះ‌អង្គ​ដែល​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ ឯ​មនុស្ស​ដែល​នៅ​ផែនដី នោះ​កើត​ពី​ផែនដី​មក ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះ‌អង្គ​ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ នោះ​ខ្ពស់​លើស​ជាង​ទាំង​អស់

32. ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ ហើយ​ឮ តែ​គ្មាន​អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់​ទេ

33. អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់ នោះ​បាន​បោះ​ត្រា យល់​ព្រម​ថា ព្រះ​ទ្រង់​ពិត​ត្រង់​មែន

34. ដ្បិត​ព្រះ‌អង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​ប្រទាន​ព្រះ‌វិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ

35. ឯ​ព្រះ‌វរ‌បិតា ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់

សូមអានជំពូកពេញលេញ យ៉ូហាន 3