គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 2:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង

16. រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ

17. ពួក​សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្តី​ដែល​ចែង​ទុក​មក​ថា «សេចក្តី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល‌បង្គំ»

18. ដូច្នេះ ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង

19. ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ

20. ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះ‌វិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ

21. ប៉ុន្តែ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ

22. ដូច្នេះ កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ពួក​សិស្ស​នឹក​ឃើញ​ថា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពាក្យ​នោះ ហើយ​គេ​ក៏​ជឿ​គម្ពីរ និង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ។

23. កាល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម នៅ​ក្នុង​វេលា​បុណ្យ​រំលង នោះ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​ឃើញ​ទី​សំគាល់​ដែល​ទ្រង់​ធ្វើ​មក

24. តែ​ព្រះ‌យេស៊ូវ​ទ្រង់​មិន​ទុក​ចិត្ត​នឹង​គេ​ទេ ពី​ព្រោះ​ទ្រង់​ស្គាល់​ដល់​គ្រប់​ទាំង​មនុស្ស

25. ហើយ​ទ្រង់​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​មនុស្ស​ណា​ទេ ដ្បិត​ទ្រង់​ជ្រាប​ហើយ ពី​សេចក្តី​ដែល​នៅ​ក្នុង​មនុស្ស​ទាំង‌ឡាយ។

សូមអានជំពូកពេញលេញ យ៉ូហាន 2