គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:37-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. លោក​ពីឡាត់​ក៏​សួរ​ទ្រង់​ថា ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ

38. លោក​ពីឡាត់​ទូល​សួរ​ទ្រង់​ថា តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្តី​ពិត​នោះ។កាល​បាន​ទូល​ដូច្នោះ​រួច​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​សាសន៍​យូដា​ម្តង​ទៀត ក៏​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ

39. អ្នក​រាល់​គ្នា​មាន​ទំលាប់​ធ្លាប់​ឲ្យ​ខ្ញុំ​លែង​ម្នាក់ ដល់​អ្នក​រាល់​គ្នា នៅ​វេលា​បុណ្យ​រំលង ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​នៃ​សាសន៍​យូដា​ឬ​អី

40. គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា កុំ​លែង​អ្នក​នោះ​ឡើយ សូម​លែង​បារ៉ា‌បាស​វិញ រីឯ​បារ៉ា‌បាស វា​ជា​ចោរ​ប្លន់។

សូមអានជំពូកពេញលេញ យ៉ូហាន 18