គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:15-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ឯ​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះ‌យេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះ‌យេស៊ូវ

16. ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក

17. នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ

សូមអានជំពូកពេញលេញ យ៉ូហាន 18