គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:12-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​ពួក​ទាហាន និង​មេ‌ទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះ‌យេស៊ូវ​ចង

13. រួច​នាំ​ទៅ​ឯ​លោក​អាណ ជា​មុន​ដំបូង ដ្បិត​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ

14. គឺ​លោក​កៃផា​នេះ​ឯង ដែល​ទូន្មាន​ដល់​ពួក​សាសន៍​យូដា​ថា មាន​ប្រយោជន៍​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន

15. ឯ​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះ‌យេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះ‌យេស៊ូវ

16. ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក

សូមអានជំពូកពេញលេញ យ៉ូហាន 18