8. ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។
9. មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង
10. តែពួកសង្គ្រាជគេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ
11. ដ្បិត ដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ។
12. លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡិម
13. នោះមានគ្នាសន្ធឹក យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃអ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ
14. កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្តីដែលចែងទុកមកថា
15. «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ
16. មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានដំកើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្តីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសំរេចការទាំងនោះថ្វាយទ្រង់ដែរ
17. រីឯហ្វូងមនុស្ស ដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ