គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. វា​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​វា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​វា​ជា​ចោរ វា​កាន់​ថង់​ប្រាក់ ហើយ​ក៏​លួច​យក​របស់​ដែល​ដាក់​នៅ​ក្នុង​ថង់​នោះ​ផង

7. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ

8. ឯ​អ្នក​រាល់​គ្នា តែង​តែ​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ។

9. មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ទ្រង់​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ប៉ុណ្ណោះ គឺ​មក​ចង់​ឃើញ​ឡាសារ ដែល​ទ្រង់​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ផង

10. តែ​ពួក​សង្គ្រាជ​គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ

11. ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះ‌យេស៊ូវ​វិញ។

12. លុះ​ថ្ងៃ​ស្អែក​ឡើង កាល​បណ្តា​មនុស្ស ដែល​មក​ឯ​បុណ្យ បាន​ឮ​ថា ព្រះ‌យេស៊ូវ​កំពុង​យាង​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម

13. នោះ​មាន​គ្នា​សន្ធឹក យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ ទាំង​ស្រែក​ថា ហូសា‌ណា ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រា‌អែល ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ

14. កាល​ព្រះ‌យេស៊ូវ​រក​បាន​កូន​លា​១ នោះ​ក៏​គង់​លើ​វា តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា

15. «កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ

16. មុន​ដំបូង ពួក​សិស្ស​ទ្រង់​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​ទេ តែ​កាល​ព្រះ‌យេស៊ូវ​បាន​ដំកើង​ឡើង​ហើយ នោះ​គេ​នឹង​ឃើញ​ថា មាន​សេចក្តី​ទាំង​នោះ​ចែង​ទុក​ពី​ទ្រង់ ហើយ​ថា គេ​បាន​សំរេច​ការ​ទាំង​នោះ​ថ្វាយ​ទ្រង់​ដែរ

17. រីឯ​ហ្វូង​មនុស្ស ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ធ្វើ​បន្ទាល់​ពី​កាល​ទ្រង់​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ

18. គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ

19. ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។

សូមអានជំពូកពេញលេញ យ៉ូហាន 12