គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. អ្នក​ស៊ី​ឈ្នួល​នោះ​រត់​ទៅ ពី​ព្រោះ​វា​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ វា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ

14. ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ

15. ដូច​ជា​ព្រះ‌វរ‌បិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម

16. ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ និង​អ្នក​គង្វាល​តែ​១​វិញ

17. ហេតុ​នោះ​បាន​ជា​ព្រះ‌វរ‌បិតា​ទ្រង់​ស្រឡាញ់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មក​វិញ

18. គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ខ្ញុំ​បាន​ទទួល​អំណាច​នេះ ពី​ព្រះ‌វរ‌បិតា​ខ្ញុំ​មក

19. នោះ​ពួក​សាសន៍​យូដា​ក៏​កើត​បែក​បាក់​ទាស់​គ្នា​ម្តង​ទៀត ដោយ​ព្រោះ​ពាក្យ​នេះ

20. ក៏​មាន​ពួក​គេ​ជា​ច្រើន​និយាយ​ថា អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អី​បាន​ជា​ស្តាប់​វា

21. ខ្លះ​ទៀត​ថា នេះ​មិន​មែន​ជា​ពាក្យ​សំដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ។

22. គ្រា​នោះ​ជា​រដូវ​រងា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម គេ​កំពុង​តែ​ធ្វើ​បុណ្យ​ឆ្លង

23. ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​បាំង‌សាច​ហ្លួង​សាឡូ‌ម៉ូន

24. នោះ​មាន​ពួក​សាសន៍​យូដា​ចោម​ព័ទ្ធ​ទ្រង់​ទូល​សួរ​ថា តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់‌ស្ទើរ​ដល់​កាល​ណា​ទៀត បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក​ចុះ

25. ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ដោយ​នូវ​នាម​ព្រះ‌វរ‌បិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ

សូមអានជំពូកពេញលេញ យ៉ូហាន 10