គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:17-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ដ្បិត​បណ្តា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ និង​សេចក្តី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ

18. គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរ‌បិតាប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

19. កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​យ៉ូហាន​ថា តើ​លោក​ជា​អ្នក​ណា នោះ​គាត់​ធ្វើ​បន្ទាល់​យ៉ាង​នេះ

20. គឺ​គាត់​ប្រាប់​តាម​ត្រង់ ឥត​មាន​លាក់​អ្វី​ឡើយ ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ

21. នោះ​គេ​សួរ​ថា ចុះ​លោក​ជា​អ្នក​ណា ជា​លោក​អេលីយ៉ា​ឬ​អី នោះ​គាត់​ឆ្លើយ​ថា ទេ

22. ដូច្នេះ គេ​សួរ​គាត់​ទៀត​ថា តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ លោក​នឹង​មាន​ប្រសាសន៍​ពី​ខ្លួន​លោក​ដូច​ម្តេច ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នាំ​ពាក្យ​ទៅ ជំរាប​ដល់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង

23. នោះ​គាត់​ក៏​ប្រាប់​ថា ខ្ញុំ​ជា​សំឡេង ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា «ចូរ​ដំរង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់» ដូច​ជា​ហោរា​អេសាយ​បាន​ទាយ​ទុក

24. ឯ​ពួក​អ្នក​ដែល​បាន​ចាត់​មក​នោះ គេ​ជា​ពួក​ផារិ‌ស៊ី

25. គេ​ក៏​សួរ​គាត់​ថា បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលីយ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដូច្នេះ

សូមអានជំពូកពេញលេញ យ៉ូហាន 1