គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 2:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ ទេ​ឬ​អី

7. តើ​គេ​មិន​ប្រមាថ​ដល់​ព្រះ‌នាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នាទេ​ឬ​អី

8. បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ

9. តែ​បើ​អ្នក​រាល់​គ្នា​រើស​មុខ​គេ នោះ​មាន​បាប​វិញ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក ទុក​ដូច​ជា​បាន​ប្រព្រឹត្ត​រំលង​ដែរ

10. ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រឹត្យ‌វិន័យ​ទាំង​មូល​តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រឹត្យ‌វិន័យ​ទាំង​មូល​នោះ​ហើយ

11. ពី​ព្រោះ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ» ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស»ដែរ ដូច្នេះ បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ទេ តែ​បាន​សំឡាប់​វិញ នោះ​ឈ្មោះ​ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​រំលង​ក្រឹត្យ‌វិន័យ​ហើយ

12. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​និយាយ ព្រម​ទាំង​ប្រព្រឹត្ត​បែប​ដូច​ជា​ក្រឹត្យ‌វិន័យ​នៃ​សេចក្ដី​សេរី‌ភាព រៀប​នឹង​ជំនុំ​ជំរះ​អ្នក​ហើយ​ចុះ

13. ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។

14. បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ

សូមអានជំពូកពេញលេញ យ៉ាកុប 2