គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 2:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួនភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី

6. តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ ទេ​ឬ​អី

7. តើ​គេ​មិន​ប្រមាថ​ដល់​ព្រះ‌នាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នាទេ​ឬ​អី

8. បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ

9. តែ​បើ​អ្នក​រាល់​គ្នា​រើស​មុខ​គេ នោះ​មាន​បាប​វិញ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក ទុក​ដូច​ជា​បាន​ប្រព្រឹត្ត​រំលង​ដែរ

10. ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រឹត្យ‌វិន័យ​ទាំង​មូល​តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រឹត្យ‌វិន័យ​ទាំង​មូល​នោះ​ហើយ

សូមអានជំពូកពេញលេញ យ៉ាកុប 2