គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 2:21-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ចុះ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាសនា​ទេ​ឬ​អី

22. ដូច្នេះ អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ​នោះ​ឯង

23. នោះ​ទើប​បាន​សំរេច​បទ​គម្ពីរ ដែល​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក»ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ

24. ដូច្នេះ អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ‌សារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ‌សារ​ការ​ប្រព្រឹត្ត​ដែរ

25. ឯ​នាង​រ៉ាហាប ជា​ស្រី​សំផឹង ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ការ​នាង​ប្រព្រឹត្ត​ទេ​ឬ​អី គឺ​ក្នុង​កាល​ដែល​នាង​ទទួល​ពួក​អ្នក ដែល​គេ​ចាត់​មក​នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​១​ទៀត

26. ពី​ព្រោះ​សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូប‌កាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ។

សូមអានជំពូកពេញលេញ យ៉ាកុប 2