គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:60-66 ព្រះគម្ពីរបរិសុទ្ធ (KHOV)

60. ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​ម៉ាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់

61. ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នៅ​ទី​នោះ​អង្គុយ​ប្រឈម​នឹង​ផ្នូរ។

62. កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា

63. លោក យើង​ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​ដែល​អា​កំភូត​នោះ​បាន​និយាយ ពី​កាល​នៅ​រស់​នៅ​ឡើយ​ថា ក្រោយ​មក​៣​ថ្ងៃ ខ្ញុំ​នឹង​រស់​ឡើង​វិញ

64. ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត្ន​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្តា‌ជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្ដី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត

65. លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​មាន​អ្នក​យាម​ល្បាត​ស្រាប់​ហើយ ដូច្នេះ ចូរ​ទៅ​រក្សា​ឲ្យ​មាំ‌មួន​តាម​ចិត្ត​ចុះ

66. រួច​គេ​ក៏​ទៅ​បិទ​ចំណាំ​ធ្វើ​ឲ្យ​មាំ‌មួន ហើយ​ដាក់​គ្នា​ឲ្យ​ចាំ​យាម​ផង។

សូមអានជំពូកពេញលេញ ម៉ាថាយ 27