គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:47-62 ព្រះគម្ពីរបរិសុទ្ធ (KHOV)

47. មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ

48. ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ

49. តែ​អ្នក​ឯ​ទៀត​និយាយ​ថា ឈប់​សិន ចាំ​មើល​លោក​អេលីយ៉ា​មក​ជួយ​សង្គ្រោះ​វា។

50. កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ

51. គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា

52. អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន

53. ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ

54. ឯ​មេ​ទ័ព និង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី និង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

55. នៅ​ទី​នោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែល​មក​តាម​ព្រះ‌យេស៊ូវ ពី​ស្រុក​កាលី‌ឡេ ដើម្បី​បំរើ​ទ្រង់ គេ​ឈរ​មើល​ពី​ចំងាយ

56. ក្នុង​ពួក​ស្ត្រី​នោះ មាន​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​១ ម៉ារា​ជា​ម្តាយ​យ៉ាកុប និង​យ៉ូសេ​១ ហើយ​នឹង​ប្រពន្ធ​របស់​សេបេដេ​១។

57. ដល់​ល្ងាច មាន​មនុស្ស​អ្នក​មាន​ម្នាក់ ជា​សិស្ស​ព្រះ‌យេស៊ូវ ឈ្មោះ​យ៉ូសែប ដែល​នៅ​ភូមិ​អើរី‌ម៉ាថេ គាត់​មក​ដល់

58. បាន​ទៅ​ឯ​លោក​ពីឡាត់ សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​ប្រគល់​ព្រះ‌សព​ដល់​គាត់

59. រួច​កាល​យ៉ូសែប​បាន​យក​ព្រះ‌សព​មក នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក​យ៉ាង​ស្អាត

60. ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​ម៉ាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់

61. ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នៅ​ទី​នោះ​អង្គុយ​ប្រឈម​នឹង​ផ្នូរ។

62. កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា

សូមអានជំពូកពេញលេញ ម៉ាថាយ 27