គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 2:13-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ក៏​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប​ថា ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច និង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីប​ទៅ ឲ្យ​នៅ​ស្រុក​នោះ​ទាល់​តែ​យើង​ប្រាប់ ដ្បិត​ហេរ៉ូឌ​នឹង​រក​សំឡាប់​បុត្រ​តូច

14. គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីប​វិញ

15. ក៏​នៅ​ស្រុក​នោះ ដរាប​ដល់​ហេរ៉ូឌ​សុគត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​ប្រាប់ ដោយ‌សារ​ហោរា​ថា «អញ​បាន​ហៅ​កូន​អញ ចេញ​ពី​ស្រុក​អេស៊ីប​មក»។

16. លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេ‌ហិម និង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់‌ចត់

17. នោះ​បាន​សំរេច​សេចក្ដី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា

18. «មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

19. លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ថា

សូមអានជំពូកពេញលេញ ម៉ាថាយ 2