គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ព្រះ‌យេស៊ូវ​បាន​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលី‌ឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ

2. ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​តាម​ទ្រង់​ទៅ នៅ​ទី​នោះ ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា។

3. រីឯ​ពួក​ផារី‌ស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ

4. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រីទេ​ឬ​អី

5. រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ

6. យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

7. គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ

8. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹងប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ

9. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ឯ​អ្នក​ណា​ដែល​យក​ប្រពន្ធ ជា​ស្រី​ដែល​ប្ដី​ដើម​លែង នោះ​ក៏​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ

10. ពួក​សិស្ស​ទូល​ទ្រង់​ថា បើ​របៀប​នៃ​មនុស្ស​ដែល​មាន​ប្រពន្ធ​ត្រូវ​ជា​យ៉ាង​នេះ នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង

11. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ទាំង​អស់​ទទួល​តាម​ពាក្យ​នេះ​មិន​បាន​ទេ ទទួល​បាន​តែ​អស់​អ្នក​ដែល​ពាក្យ​នេះ​បាន​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ

សូមអានជំពូកពេញលេញ ម៉ាថាយ 19