គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 16:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​ដល់​ព្រឹក នោះ​អ្នក​រាល់​គ្នា​ក៏​ថា នៅ​ថ្ងៃ​នេះ​នឹង​មាន​ព្យុះ​ភ្លៀង ព្រោះ​មេឃ​ក្រហម​ស្រទំ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​មែន តែ​ពុំ​អាច​នឹង​ស្គាល់​ទី​សំគាល់​នៃ​សម័យ​នេះ​បាន​ទេ

4. ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​តែ​មួយ​នោះ​ទេ គឺ​ហោរា​យ៉ូណាស រួច​ទ្រង់​យាង​ចោល​គេ​បាត់​ទៅ។

5. ពួក​សិស្ស​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង តែ​គេ​ភ្លេច​យក​នំបុ័ង​ទៅ

6. គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ដំបែ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី ឲ្យ​មែន‌ទែន

7. គេ​ក៏​រិះ‌គិត​គ្នា​ថា ប្រហែល​ជា​ដោយ​ព្រោះ​យើង​មិន​បាន​យក​នំបុ័ង​មក​ទេ​ដឹង

8. កាល​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​ព្រះ‌បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ

9. តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​ចាំ​ពី​នំបុ័ង​៥ និង​មនុស្ស​៥​ពាន់​នាក់ ហើយ​ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ​អី

10. ឬ​ពី​នំបុ័ង​៧ និង​មនុស្ស​៤​ពាន់​នាក់ ហើយ​ដែល​ប្រមូល​បាន​ប៉ុន្មាន​កំប្រោង​ទេ​ឬ​អី

11. ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត្ន ពី​ដំបែ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី​នោះ​ទេ

12. នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត្ន​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី​វិញ។

13. កាល​ព្រះ‌យេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សាក‌សួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា

14. ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ

15. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា

សូមអានជំពូកពេញលេញ ម៉ាថាយ 16