គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:45-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

45. នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។

46. កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា និង​ពួក​ប្អូន​ទ្រង់​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់

47. មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ និង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក

48. តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​ប្អូន​ខ្ញុំ

49. រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​ព្រះ‌បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ

50. ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។

សូមអានជំពូកពេញលេញ ម៉ាថាយ 12