គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 16:16-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ

17. ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​នឹង​ចេះ​និយាយ​ភាសា​ថ្មី

18. និង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ទេ ហើយ​គេ​នឹង​ដាក់​ដៃ​លើ​មនុស្ស​ជំងឺ​ឲ្យ​បាន​ជា​ផង។

19. ដូច្នេះ ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​រួច​ហើយ នោះ​ព្រះ‌វរ‌បិតា​បាន​ទទួល​ទ្រង់​ឡើង​ទៅ​ស្ថាន‌សួគ៌​វិញ ឲ្យ​គង់​នៅ​ខាង​ស្តាំ

20. ឯ​ពួក​សិស្ស គេ​ចេញ​ទៅ​ប្រកាស​ប្រាប់​នៅ​សព្វ​គ្រប់​អន្លើ ដោយ​មាន​ព្រះ‌អម្ចាស់​ធ្វើ​ការ​ជា​មួយ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សំគាល់​ដែល​កើត​មក​តាម​ក្រោយ​ផង។ អាម៉ែន។:៚

សូមអានជំពូកពេញលេញ ម៉ាកុស 16